Use APKPure App
Get នាទីកំណាព្យ ភាគ១ old version APK for Android
Poesie, poesie, poesie del padre, poesie, poesie, poesie
កម្រងកំណាព្យ, កំណាព្យបណ្ដាំឪពុក, កំណាព្យស្រណោះ, តែងកំណាព្យ, ប្រជុំកំណាព្យ១០១, ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២
កម្រងកំណាព្យ
កំណាព្យបណ្ដាំឪពុក
កំណាព្យស្រណោះ
តែងកំណាព្យ
ប្រជុំកំណាព្យ១០១
ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២
អ្នកថា និងអ្នកធ្វើ
អ្នកថាចាំថាមិនអស់ពាក្យ ក្រឡេកបែរងាកទាស់ទាំងអស់
អ្នកធ្វើស្រវាគ្រប់ចន្លោះ ស្ងាត់ៗធ្វើអស់ត្រូវមាត់ទៀត។
អ្នកថាប្រសព្វមានទ្រឹស្តី មិនដែលខុសអីចំពោះញាតិ
ឃើញតែប៉ោចៗមិនសល់ស្នៀត ចិត្តវិញចង្អៀតទាស់មិនឈប់។
អ្នកធ្វើបែកញើសហូររហាម ងាកឆ្វេងបែរស្តាំបម្រើសព្វ
ដាក់នេះខុសនោះសឹងនឹងឡប់ ត្រូវមាត់គេជាប់មិនលោះពេល។
អ្នកថាឈរថាច្រត់ចង្កេះ ការពិតមិនខ្មេះស្តីច្រំដែល
ឧស្សាហ៍តែមាត់ដៃមិនដែល ស្រវាក្រវែលកិច្ចការអ្វី។
ថ្វីបើត្រូវមាត់ត្បិតខំធ្វើ ក៏គង់ប្រសើរជាងទ្រឹស្តី
ព្រោះនាំប្រយោជន៍ជូនផែនដី មិនស្តីប៉ោចៗប្រយោជន៍សូន្យ។
ផ្កាយ និងព្រះចន្ទ្រ
១ ផ្កាយរះសែនខ្ពស់ឆ្ងាយហួសដី រះមួយរាត្រីអួតលោកា
បញ្ចេញពន្លឺព្រិចៗថ្លា មិនយល់ទុក្ខាសត្វរស់រាន ។
២ ហ្វូងផ្កាយច្រើនមូមីដេរដាស ត្រចង់ត្រចះលើវិមាន
មហាមេឃាជាជើងពាន គាំទ្រឲ្យមានពន្លឺផ្កាយ ។
៣ ផ្កាយរះត្រឹមបង្អួតលោកា មិនដូចចន្ទ្រថ្លាស្ម័គ្រចិត្តកាយ
បំភ្លឺសព្វសត្វឲ្យសប្បាយ តែគួរឲ្យស្ដាយមេឃលេបបាត់ ៕
ស្រណោះគ្រាដើម
១. ដើមឡើយធម្មជាតិស្រស់ត្រកាល វិសេសវិសាលត្រជាក់ចិត្ត
រុក្ខជាតិបៃតងក្រាលប្រណីត សោភ័ណដាមដិតស្អិតនេត្រា ។
២. វាលស្រែដើមស្រូវគួរគយគន់ បក់ស្លឹកទោទន់រីកស្រស់ថ្លា
ត្នោតឈរអួតរាងយ៉ាងសង្ហា ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។
៣. ដើមឈើតូចធំច្រើនក្រាស់ក្រៃ ញឹកដូចម្រាមដៃដុះហូហែ
មានច្បាប់ក្រឹត្យក្រមដោតដាំថែ បរទេសផងដែរជញ្ចក់មាត់ ។
៤. អនិច្ចាឥឡូវសែនស្រណោះ អ្វីៗទាំងអស់មិនប្រាកដ
ទឹកដីប្រែប្រួលជ្រួលបែនបត់ ធ្លាក់ខ្លួនកំសត់សោះកក្រោះ ។
៥. ព្រៃឈើរលាយបាត់សំណើម ដែលធ្លាប់ជួយផ្ដើមជីវិតរស់
ត្នោតកេរ្ដិ៍ដូនតាក៏រលស់ ចិត្តនឹកស្រណោះគ្រាកន្លង ៕
ម្ចាស់ជីវិត
កថាដើម
១. គោក្របីសេះសត្វបម្រើ ជីវិតសុំផ្ញើលើដៃមនុស្ស
ផ្លូវភក់ផ្លូវគោកប្រឹងទម្លុះ គោក្របីពុះពារដល់ត្រើយ ។
២. កម្លាំងសិងប្រៀបម៉ាស៊ីនបាន ជួយម្ចាស់ថ្កើងថ្កានបានល្ហែល្ហើយ
បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។
៣. ស្រេកទឹកមិនដឹងប្រាប់ដូចម្ដេច ស្រេកខ្លាំងឬតិចត្រូវដឹងហេតុ
មិនចេះហាស្ដីឈើញក្រឡែត ឆ្អែតឬមិនឆ្អែតមិនហ៊ានទារ ។
៤. ទោះមនុស្សឬសត្វតែងចង់រស់ ហូបឆ្អែតមួយពោះព្រោះសង្ខារ
ពេលមានកម្លាំងមិនទៅណា ប្រើតាមប្រាថ្នាចិត្តលោកម្ចាស់ ៕
ដកស្រង់ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច” !
Last updated on Aug 14, 2019
Minor bug fixes and improvements. Install or update to the newest version to check it out!
Caricata da
Ell G Gattuso
È necessario Android
Android 4.0.3+
Categoria
Segnala
នាទីកំណាព្យ ភាគ១
9.3 by Library
Aug 14, 2019